ព្រះមហាក្សត្រ ព្រះរាជទានគោរមងារកិត្តិយស ជូនឯកឧត្តមបណ្ឌិត ប៉ុល សារឿន ជា «កិត្តិឧទ្ទេសបណ្ឌិត»


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ព្រះរាជទានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ប៉ុល សារឿន ជា «កិត្តិឧទ្ទេសបណ្ឌិត»។ នេះបើយោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ជាអតីតអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នលោកត្រូវបានតែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ដ្រី៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖