ឯកឧត្តម ជា វ៉ាន់ដេត ជួបជាមួយមន្ដ្រីជាន់ខ្ពស់ World Bank ឈ្វេងយល់ពីបញ្ហាប្រឈមនានា នៃការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល


ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកស្រី Sudenhna Ghosh Banerjee នាយកតំបន់ទទួលបន្ទុក ក្រុមការងារអនុវត្តហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់អាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិកនៃ IBRD-IDA របស់ធនាគារពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងឈ្វេងយល់ពីការងារអាទិភាពរបស់ក្រសួង និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នាពេលអនាគត៕