រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ ទន្លេដើម្បីសន្តិភាពនឹងការអភិវឌ្ឍ ។

នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះបានឱ្យដឹងទៀតថា គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប មានឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន៕