សម្តេចធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំអាស៊ាន អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ រៀបចំដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ រៀបចំដោយ លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី។

ជាមួយគ្នានេះដែរ គណៈប្រតិភូ និងថ្នាក់ដឹកនាំ អាស៊ាន-អូស្រ្តាលី ទាំងអស់ ក៏បានទស្សនាពិធី SMOKING CEREMONY តាមប្រពៃណីប្រទេសអូស្ត្រាលី ដែលរៀបចំដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីជូនពរដល់គណៈប្រតិភូ និងថ្នាក់ដឹកនាំ អាស៊ាន-អូស្រ្តាលី ទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន៕