ឯកឧត្តម សុះ មុះសិន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងស្រុក មុខកំពូល ខេត្តកណ្តាល ចំនួន២៦២គ្រួសារ នឹងបាននាំយកអំណោយ សម្រាប់ខែបួសរ៉ាម៉ាឌន នាពេលខាងមុខ


ឯកឧត្តម សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិកណ្តាល និងភូមិកោះរកា ឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន២៦២គ្រួសារ នឹងបាននាំយកអំណោយ ២៦២ កញ្ចប់ សម្រាប់ខែបួសរ៉ាម៉ាឌន នាពេលខាងមុខ ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាលក ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ
លោកអភិបាលរងស្រុកមុខកំពូល តំណាងលោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ហាកឹម តុ តួន ផងដែរ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១២គីឡូក្រាម
២ .ទឹកដោះគោ ០២កំប៉ុង
៣ .ស្ករស ០១គីឡូក្រាម
៤ .មី ១០កញ្ចប់
៥ .មីឡូ ០១ដប

ពិធីនេះប្រារព្ធធ្វើរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤