ក្រសួងទេសចរណ៍ បង្ហាញផែនទីទស្សនាពិធីបុណ្យទន្លេ នៅខេត្តសៀមរាប


ពិធីបុណ្យទន្លេដែលក្រសួងទេសចរណ៍ សហការជាមួយសាលាខេត្តសៀមរាប ស.ស.យ.ក អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត រៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះឡើង ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប ឱ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខមួយ។

ពិធីបុណ្យទន្លេលើកទី៨នេះត្រូវបានគេមើលឃើញថាជាការប្រារព្ធឡើងយ៉ាងអធិកអធម ដែលមានគោលបំណងបង្ហាញពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃទន្លេរបស់កម្ពុជា ក្រោមម្លប់នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រៅពីការបង្ហាញពីភាពស្រស់បំព្រងនៃផ្លូវទឹកដ៏រស់រវើករបស់កម្ពុជា ពិធីបុណ្យទន្លេលើកទី៨ នឹងក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ ដោយបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់ទាំងនេះ។

ខាងក្រោមនេះជាផែនទីទស្សនាពិធីបុណ្យទន្លេ នៅខេត្តសៀមរាប៖