ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល


ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលនឹងបាននាំយកអំណោយ ១៧០កញ្ចប់ សម្រាប់ខែបួសរ៉ាម៉ាឌន ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ឯកឧត្តម សាន់ ស្នាវី អនុរដ្ឋលេខាធិការក្រសួងផែនការ និងក្រុមការងារ ហាកឹម តុ តួន ផងដែរ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង

របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានការរារាំងឡើយ ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷

១ .អង្ករមួយ ១២គីឡូក្រាម

២ .ទឹកដោះគោ ០២កំប៉ុង

៣ .ស្ករស ០១គីឡូក្រាម

៤ .មី ១០កញ្ចប់

៥ .មីឡូ ០១ដប

អំណោយទាំងនេះ ជាជំនួយរបស់អង្គការមូស្លីមហិលហ្វិនប្រទេសអាល្លឺម៉ង់ តាមរយ:សមាគមនិស្សិតមុស្លិមកម្ពុជា

ពិធីនេះប្រារព្ធធ្វើថ្ងៃទី១៨ខែមីនា ឆ្នាំ ២០២៤ ។