ក្រសួងអប់រំ នឹងរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ រយៈពេល ៣ថ្ងៃ


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និង ទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ រយៈពេល ៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង-ស្ថាប័ន ប្រតិភូរាជធានី ខេត្ត ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលសរុប ២០០០នាក់។

ពិធីបើកអង្គសន្និបាតនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងពិធីបិទអង្គសន្និបាតនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕