ឯកឧត្តមវេជ្ជ. សុះ មុះសិន និងឯកឧត្តម ម៉ូត យូសុះ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋសាសនិកឥស្លាមកម្ពុជា នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ


ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា និងឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នឹងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគ និងអង្ករហ្សាត់ចំនួន៤០០គ្រួសារ ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា សម្រាប់ខែបួសរ៉ាម៉ាឌន ។

ពិធីខាងលើ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម សុះ ស៊ុបអុី អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ លោកអភិបាលរងខេត្ត លោកអភិបាលរងស្រុកពញាក្រែក លោកប្រឹក្សាឃុំ លោកមេឃុំលោកមេភូមិ និងក្រុមការងារ អាជ្ញាធរមូលដ្ឋានហាកឹម តុ តួន ផងដែរ ។

ឯកឧត្តម បានថ្លែងអំពីគុណូបក្ការៈដ៏ធំធេង
របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូកិច្ចការសាសនារបស់ខ្លួនដោយបើកចំហ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានការរារាំងឡើយ ។

ជាកិច្ចបញ្ចប់ឯកឧត្តមបានប្រសាន៏ជូនប្រជាពលរដ្ឋអោយបន្ត និងគាំទ្រអំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ថាគណបក្សប្រជាជនកម្ពុជាមានគុណបំណាច់យ៉ាងធំធេង ចំពោះសង្គមជាតិ មាតុភូមិ ដូច្នេះយើងត្រូវចូលរួមគាំទ្រ ជាពិសេសគណបក្សប្រជាជនកម្ពុជា ដែលបានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្របបែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ ។

អំណោយចែកជូនក្នុង០១គ្រួសារៗ រួមមាន ÷
១ .អង្ករមួយ ១៤គីឡូក្រាម
២ .ទឹកដោះគោ ០៣កំប៉ុង
៣ .ស្ករស ០២គីឡូក្រាម
៤ .អំបិល០១គីឡូក្រាម
៥ .មីឡូ ០២ដប
៦. តែ០១កញ្ចប់

អំណោយទាំងនេះ ជាជំនួយរបស់សមាគមគ្រូពេទ្យគ្រូពេទ្យឥស្លាមអាមេរិចខាងជើងតាមរយ:សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា

ពិធីនេះប្រារព្ធធ្វើរនៅថ្ងៃទី៣១ខែមីនា ឆ្នាំ ២០២៤ ។