ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដាក់ឲ្យប្រើប្រាស់អគារចំនួន១៣ខ្នង និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន កងពលតូចថ្មើរជើងលេខ៥៣ ស្រុកកំរៀង


ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានសម្ពោធដាក់ឲ្យប្រើប្រាស់អគារចំនួន១៣ខ្នង និងសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហានកងពលតូចថ្មើរជើងលេខ៥៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅឯទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅ ភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបានដំបង, ថ្នាក់ដឹកនាំ និងមន្រ្តីចំនួនទៀតផងដែរ។