ថ្ងៃទី៣ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដ «សង្ក្រាន្តវត្ត» នៅរមណីដ្ឋានវត្តភ្នំ


ថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណ ៣០ម៉ឺននាក់ មកលេងកម្សាន្ដ «សង្ក្រាន្តវត្ត» នៅរមណីដ្ឋានវត្តភ្នំ ។

នេះបើតាម ឯកឧត្តម ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានី បានអោយដឹង នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ហើយការរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ៕