ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម តំណាងនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងនាយនាវីជាច្រើនរូប នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ 985 ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយឧត្តមនាវីទោ កៅ សៀវឆឹង នាយសេនាធិការរងកងទ័ពជើងទឹក រំដោះប្រជាជនចិនភាគខាងត្បូង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លក្ខណៈបច្ចេកទេសនាវាពហុមុខងារ Type-071 រួមមាន៖
* បណ្ដោយប្រវែង២១០ម៉ែត្រ
* ទទឹងប្រវែង២៨ម៉ែត្រ
* ជម្រៅទឹកប្រវែង០៧ម៉ែត្រ
* ល្បឿន២៥ ណត
* ទំងន់ផ្ទុក២៥០០០តោន
សូមបញ្ជាក់ផងដែរថា នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០១គ្រឿង លេខ985 ជាប្រភេទនាវាពហុមុខងារ Type-071 ដែលកំពុងចតនៅស្វយ័តក្រុងព្រះសីហនុនេះ គឺគោលបំណងមកធ្វើសមយុទ្ធនាគមាស នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕