ភ្នំពេញ៖ អ្នកនាំពាក្យរបស់ គណបក្សប្រជាជន ឯកឧត្តម សុខ ឥសាន្ត ថ្លែងថា ការផ្លាស់ប្តូរ ឬ មិនផ្លាស់ប្តូរ វាមិនអាស្រ័យ លើសមីខ្លួនជាអ្នកនិយាយនោះទេ គឺវាអាស្រ័យលើ ឆន្ទៈរបស់ប្រជាពលរដ្ឋនោះវិញទេ។
ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា “ចាប់ពីពេលឥឡូវ រហូតដល់ ឆ្នាំ ២០១៧ និង ២០១៨ គ្រប់គណបក្សនយោបាយ ទាំងអស់សុទ្ធតែឆ្ពោះ ទៅរកការបោះឆ្នោត ពេលនោះ ហើយតែត្រង់ថា ការផ្លាស់ប្តូរ ឬ មិនផ្លាស់ប្តូរវាអាស្រ័យ ទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋទេ មិនមែនអាស្រ័យទៅលើ គណបក្សសមីថា ជាអ្នកនិយាយថាឈ្នះៗនោះទេ”។
ការលើកឡើងបែបនេះ ក្រោយពីបញ្ចប់នូវសន្និបាត ក្រុមប្រឹក្សាថ្នាក់ជាតិលើកទី២ របស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី ២៦ មីនានេះ ដែលគណបក្សមួយនេះ បានសម្រេចលទ្ធផល ទៅដល់១២ចំណុចធំៗ។ ក្នុងចំណោម១២ចំនុចនោះ ចំនុចទី៣ គឺបានគាំទ្រនូវគោលដៅយុទ្ឋសាស្រ្តរបស់បក្ស ដែលបានកំណត់ និងអនុវត្តន៍ គឺធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។ ផ្លាស់ប្តូរដោយសន្តិវិធី ផ្លាស់ប្តូរជាវិជ្ជមាន៕
លោក សុខ ឥសាន្ត៖ ការផ្លាស់ប្តូរ ឬមិនផ្លាស់ប្តូរ មិនមែនអាស្រ័យ លើមាត់គណបក្សប្រឆាំងទេ គឺអាស្រ័យលើឆន្ទះពលរដ្ឋ
