ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧
លោក ម៉ននី បណ្ឌិត អភិបាលស្រុកសីុធរកណ្តាល និងជាប្រធានអនុសាខា កាកបាទក្រហមស្រុក រួមជាមួយមន្រ្តីសង្ឍថ្នាក់ស្រុក និងឃុំអភិបាលរងស្រុក,លោកប្រធានប៉ុស្ដិ៍រដ្ឋបាលឃុំ និងលោកមេភូមិ អនុភូមិ ព្រមទាំងសហការី បាននាំយកអំណោយ របស់អនុសាខាកាកបាទក្រហមស្រុកសីុធរកណ្តាល ទៅជូនដល់លោកតា ស្រី ឈឿន អាយុ 84 ឆ្នាំ ដែលគាត់ជាជនចាស់ជរាទីទ័លក្រ រស់នៅភូមិព្រែកសណ្ដែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល។
អំណោយទាំងនោះមានដូចជា សម្ភារៈផ្ទះបាយ ០១ឈុត, អង្គរ ៣០គីឡូក្រាម ; មីម៉ាម៉ា ១កេស; ទឹកបរិសុទ្ធ ៣កេស និងថវិកា៥០,០០០ រៀល ៕
លោក ម៉ននី បណ្ឌិត នាំអំណោយកាកបាទក្រហម ជូនលោកតា ស្រី ឈឿន អាយុ 84 ឆ្នាំ ដែលគាត់ជាជនចាស់ជរាទីទ័លក្រ
