លោក ម៉ននី បណ្ឌិត នាំអំណោយកាកបាទក្រហម ជូនលោកតា ស្រី ឈឿន អាយុ 84 ឆ្នាំ ដែលគាត់ជាជនចាស់ជរាទីទ័លក្រ


ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧
លោក​ ម៉ននី​ បណ្ឌិត​ អភិបាលស្រុកសីុធរកណ្តាល​ និងជាប្រធានអនុសាខា​ កាកបាទក្រហមស្រុក​ រួមជាមួយមន្រ្តីសង្ឍថ្នាក់ស្រុក​ និងឃុំអភិបាលរងស្រុក,លោក​ប្រធានប៉ុស្ដិ៍រដ្ឋបាលឃុំ និងលោកមេភូមិ អនុភូមិ ព្រមទាំងសហការី បាននាំយកអំណោយ របស់អនុសាខាកាកបាទក្រហមស្រុកសីុធរកណ្តាល​ ទៅជូនដល់លោកតា ស្រី ឈឿន អាយុ 84 ឆ្នាំ ដែលគាត់ជាជនចាស់ជរាទីទ័លក្រ រស់នៅភូមិព្រែកសណ្ដែក ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល។​
អំណោយទាំងនោះមានដូចជា សម្ភារៈផ្ទះបាយ ០១ឈុត,​ អង្គរ ៣០គីឡូក្រាម ;​ មីម៉ាម៉ា​ ១កេស;​ ទឹកបរិសុទ្ធ ៣កេស និងថវិកា៥០,០០០ រៀល ៕