សម្ដេចតេជោ ហ៊ុន សែន តែងតាំងឯកឧត្តម ងួន សុខវេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្ដរជាតិ និងឯកឧត្តម ជាម សុផលមករា ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសេចក្ដីសម្រេចតែងតាំង ឯកឧត្តម ងួន សុខវេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្ដរជាតិ និងឯកឧត្តម ជាម សុផលមករា ជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ នេះបេីតាមសេចក្ដីសម្រេច ដែលទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៕