ឯកឧត្តមរដ្ឋមន្ដ្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅទីស្នាក់ការចែកចាយហ្គាសរបស់ ក្រុមហ៊ុន PV Gas


នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញបំពេញទស្សនកិច្ច នៅទីស្នាក់ការចែកចាយហ្គាសរបស់ក្រុមហ៊ុន PV Gas ដែលជាទីតាំងផ្គត់ផ្គង់ និងចែកចាយឧស្ម័នធំជាងគេនៅក្នុងប្រទេសវៀតណាម ស្ថិតនៅខេត្ត Vung Tau សាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្រុមហ៊ុន PV Gas បានបង្កើតឡើងនៅចុងឆ្នាំ១៩៩០ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋវិនិយោគទៅលើវិស័យឧស្សាហកម្មឧស្ម័ន មានបុគ្គលិកប្រមាណ ៤,២០០នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group។

ក្រុមហ៊ុន PV Gas ទទួលបានពានរង្វាន់អន្តរជាតិ ជាសហគ្រាសដែលរកបានប្រាក់ចំណេញល្អបំផុត (Best Profitable Enterprises) ក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនបោះផ្សាយមូលបត្រដ៏មានកិត្យានុភាព និងប្រសិទ្ធភាពបំផុតទាំង៥០ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៣ ដោយ Vietnam Reporter JSC៕