សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់ នាក់


នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រ មកពីរោងចក្រ៧៤ផ្សេងៗគ្នាប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលបានជួបជុំតំណាងកម្មករកម្មការិនី ដែលពេលនេះគឺជាជំនួបលើកទី៣ហើយ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសួរ សុខទុក្ខកម្មករចំនួន ៥ដងហើយរួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកអំពីការ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូន កម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈ២កន្លងទៅថ្មីៗដែលមិនអាចបំភ្លេចបានឡើយ។ បាយដែលសម្តេចទទួលទានពេលនោះគឺជាបាយរបស់កូនក្មួយកម្មករដែលផ្តល់ជូន សម្តេចដោយផ្ទាល់។ សព្វថ្ងៃនេះរោងចក្រមួយចំនួនធំបានរៀបចំបន្ទប់បាយអោយកម្មករ ហើយមួយ ចំនួនទៀតបានផ្តល់ថ្លៃអាហារ១ពេលដល់កម្មករផងដែរ។
សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហ គ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាន នាក់។
ដោយសារស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ព្រមទាំងការអនុគ្រោះពន្ឋដល់វិនិយោគទុន បរទេសគឺបានទាក់ទាញវិនិយោគគិនយ៉ាងច្រើន ដែលបានផ្តល់ការងារនឹងប្រាក់ចំណូលសមរម្យដល់ កម្មករ។ ប្រាក់ខែកម្មករពីមុនគឺក្រោម ៤០ ដុល្លារ ហើយត្រូវបានតម្លើងជាបន្តបន្ទាប់ដែលនៅ ឆ្នាំ២០១៨ ខាងមុខនេះតិចបំផុតគឺអាចឡើងដល់១៦០ទៅ១៦៨ដុល្លារក្នុងមួយខែបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។
ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល ក៏មានក្រុមប្រឆាំងជំទាស់ [៣-កុំ] ដែលតែងតែព្យាយាមរារាំងមិន អោយកម្ពុជាទទួលផលប្រយោជន៍ដូចជា ទី១)កុំផ្តល់ជំនួយអោយប្រទេសកម្ពុជា ២)កុំមកវិនិយោគនៅ កម្ពុជា និង ៣)កុំទិញទំនិញពីកម្ពុជា។ តើនេះគឺជាទង្វើស្នេហាជាតិឬជាទង្វើក្បត់ជាតិ បំផ្លាញផល ប្រយោជន៍កម្មករ? ដែលផ្ទុយស្រឡះពីការខិតខំរបស់ សម្តេចតេជោ ដែលបានខិតខំស្នើសុំអោយបរ ទេសជួយ [៣-សុំ] គឺ១)សុំអោយបរទេសជួយនិងផ្តល់ជំនួយមកកម្ពុជា ២)សុំអោយបរទេសមក វិនិយោគនៅកម្ពុជា និង ៣)សុំអោយបរទេសជួយទិញទំនិញពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំអោយកម្មករនិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងគឺការអភិវឌ្ឍដើម្បីអោយប្រទេសជាតិកាន់តែរីកចម្រើន។ ទន្ទឹមនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្ម ២០១៥-២០២៥ សម្តេចតតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណការងារនិងប្រាក់ចំណូលល្អ:
១)ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២)រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារបន្ថែម។
៣)រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹកវិញ គឺចាប់ពីថ្ងៃទី១កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃតែ៧០០រៀលប៉ុណ្ណោះ។ សម្តេចតេជោ បានអំពាវនាវសូមម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤)ផ្តល់របបគាំពារសន្តិសុខ សង្គមដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរកម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិន គិតថ្លៃ តាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំអោយក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០%។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា ក្មួយៗកម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។
៥)បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរកម្មករ កម្មករកម្មការិនី ជិយោជក ទាំងអស់ដែល បានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួន ក្នុងនោះក៏មានកម្មការនីមាន ផ្ទៃពោះជាង ១០០នាក់ និងបានថតរូបអនុស្សាវរីយ៍ Selfie ដែល បង្ហាញនូវក្តីស្រឡាញ់ចំពោះ យ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកូនក្មួយជាកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាលនិងសប្បាយរីក រាយក្រៃលែង៕