ឯកឧត្តម ហ្វុក ស៊ីវ ដឹកនាំសមាជិក សមាជិកា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ


នៅរសៀលថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ្វុក ស៊ីវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពជា រួមដំណើរដោយឯកឧត្តម ឯកឧត្តម កែវ លីហ៊ុល ប្រធាននាយកដ្ឋានគ្រប់គ្រង បានដឹកនាំសមាជិក សមាជិកា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយជរាពាធ។