លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងជំនួបអាហារការងារពេលព្រឹក ជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា


នាព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងជំនួូបអាហារការងារពេលព្រឹកលើកទី២ ជាមួយសមាគមពាណិជ្ជកម្មនៅកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងតំណាងសមាគមពាណិជ្ជកម្មនៅកម្ពុជាជាច្រើនរូប។

ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកពីសមិទ្ធផលការងារសម្រេចបានកន្លងមករបស់ក្រសួងពាណិជ្ជកម្មលើការផ្តល់សេវាសាធារណៈនានា នៅក្នុងការគាំទ្រដល់វិស័យឯកជន ព្រមទាំងទទួលស្តាប់ពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេងជុំវិញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច-ពាណិជ្ជកម្ម ដើម្បីដាក់ចេញនូវវិធានការឆ្លើយតបដែលមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។