ប្រកាសចូលកាន់មុខតំណែងអភិបាលរងរាជធានីភ្នំពេញ២រូប គឺឯកឧត្តម សេង វណ្ណៈ និងឯកឧត្តម ឆាយ វីរៈ


ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងរាជធានីភ្នំពេញ គឺឯកឧត្តម សេង វណ្ណៈ និងឯកឧត្តម ឆាយ វីរៈ។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំងឯកឧត្តម សេង វណ្ណៈ និងឯកឧត្តម ឆាយ វីរៈ ឲ្យកាន់មុខតំណែងជាអភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម សេង វណ្ណៈ មានតួនាទីជាអតីតនាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញ និងឯកឧត្តម ឆាយ វីរៈ មានតួនាទីជាអតីតនាយករងរដ្ឋបាល នៃសាលារាជធានីភ្នំពេញ៕