ឯកឧត្តម សាយ សំអាល់ និងប្រធានADB ពិភាក្សាពីគម្រោងអភិវឌ្ឍកសិកម្មដោយប្រើប្រាស់មូលនិធីអាកាសធាតុបៃតង


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី០៤ ខែកញ្ញានេះ បានអនុញ្ញាតឱ្យប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក SAMIUELA TUKUAFU រួមទាំងគណៈប្រតិភូ ចូលជួបនិងពិភាក្សាការងារពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការណ៍លើគម្រោងរវាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងបរិស្ថាន។
ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងនេះ គឺសំដៅលើគម្រោងអភិវឌ្ឍកសិកម្មដោយប្រើប្រាស់មូលនិធិអាកាសធាតុបៃតង។
ក្រៅពីនេះ ប្រធានបទជាច្រើនដែលឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងទៅកាន់ដៃគូជំនួប មានការគ្រប់គ្រងកាកសំណល់ ការពង្រីកតំបន់ការពារ និងការអភិរក្សជីវៈចម្រុះជាដើម។ មុនបញ្ចប់ការពិភាក្សា ភាគីទាំងពីរនឹងបន្តជួបពិភាក្សានៅថ្ងៃទី០៥ ខែកញ្ញា៕