និយ័តករមូលបត្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ”


និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តតាកែវ ដែលនបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។