សេចក្តីប្រកាសបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនសុីអាយសុី ផាតនើរ


(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត របស់សារព័ត៌មាន ឌឹ ខេមបូឌាដេលី ខែ្មរ (The Cambodia Daily Khmer) ដែលបានចោទប្រកាន់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ។