លោក ម៉ននី បណ្ឌិត ចុះចែកអំណោយដល់គ្រួសារក្រីក្រ ចំនួន ០៤គ្រួសារ នៅរស់ភូមិបារាយណ៍លិច និងភូមិបារាយណ៍កើត ក្រុងព្រៃវែង


លោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង បានដឹកនាំលោក លោកស្រី អនុប្រធាន អនុសាខាក្រុង ព្រមទាំងសហការី ក្រុមកាកបាទក្រហមសង្កាត់បារាយណ៍ អ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន ០៤គ្រួសារ គឺនៅភូមិបារាយណ៍លិច ចំនួន០១គ្រួសារ និងភូមិបារាយណ៍កើតចំនួន០៣គ្រួសារ ស្ថិតនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

អនុសាខាក្រុង បានផ្តល់នូវសម្ភារៈក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គ.ក មី ១កេស ត្រី(ខ) ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ៣ដប ទឹកផ្លែឈើ ៤កំប៉ុង ស្ករស ២កញ្ចប់ តែ ៣កញ្ទប់ និងថវិកាចំនួន ២០,០០០រៀល។

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។