លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អនុវិទ្យាល័យបារាយណ៍ និង បឋមសិក្សាហ៊ុនសែនបារាយណ៍ និងមានជាក្រមា ចែកជូនលោកគ្រូអ្នកគ្រូ ជាវត្ថុអនុស្សាវរីយ៍ នៅសាលាបឋមសិក្សាហ៊ុនសែនបារាយណ៍ សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុងបានចែកនូវបទពិសោធន៍មួយចំនួន ដល់លោកគ្រូ អ្នកគ្រូ នៅទីនោះ៖
១/ អរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានរៀបចំទីធ្លាក្នុងសាលាមានសោភ័ណភាពស្អាត និងបង្ហាញពីឆន្ទៈក្នុងនាមជាគ្រូបង្រៀនម្នាក់
២/ ជំរុញឱ្យមានផែនការឱ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍសាលា
៣/ ជំរុញឱ្យមានកិច្ចប្រជុំជារៀងរាល់ខែ
៤/ ជំរុញឱ្យមានការជួបជាមួយអាណាព្យាបាលសិស្សានុសិស្សជាប្រចាំ
៥/ ពង្រឹងនូវសីលធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួន ដល់សិស្សានុសិស្ស
៦/ អាជា្ញធរក្រុង សង្កាត់ ភូមិ ត្រៀមសហការចូលរួមក្នុងសហគមន៍ ពិសេសសាលារៀនតែម្តង ក្នុងការតុបតែងកែលម្អរ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន និងគៀងគរសប្បុរសជនចូលរួម ជាថវិកា គំនិតយោបល់ (ពិសេសមាតាបិតាសិស្សជាតួរអង្គដ៏សំខាន់) ក្នុងការអភិវឌ្ឍសាលារៀនក្នុងភូមិសាស្រ្តរបស់ខ្លួន។
ក្នុងកម្មពិធីមានការចូលរួមពី លោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង ការិយាល័យអប់រំ មន្រ្តីរដ្ឋបាលក្រុង លោកនាយក នាយករង លោកគ្រូអ្នកគ្រូ អនុវិទ្យាល័យបារាយណ៍ និង បឋមសិក្សាហ៊ុនសែនបារាយណ៍។
ជាចុងបញ្ចប់ លោក អភិបាលក្រុងព្រៃវែង សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ថវិការ និងពេលវេលា ក្នុងការផ្ទេរចំណេះវិជ្ជាជូនដល់ក្មួយៗសិស្សានុសិស្ស។
ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤