ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាជួបជុំឪពុកម្ដាយ និងពិព័រណ៌ស្នាដៃរបស់សិស្សានុសិស្សប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមអធិបតីភាព លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលាភិបាលវិទ្យាល័យព្រះអង្គឌួង លោកនាយករងរដ្ឋបាលក្រុង មន្រ្តីរដ្ឋបាលក្រុង លោកគ្រូអ្នកគ្រូវិទ្យាល័យព្រះអង្គឌួង មាតាបិតាសិស្សានុសិស្ស និងសិស្សានុសិស្សប្រមាណ ២០០០នាក់ផងដែរ។