ព្រឹកនេះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រ ជូនប្រជាពលរដ្ឋភូមិខ្នយ ចំនួន ២៦គ្រួសារ នៅសាលាសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបព័ត៌មានពីការប្រើប្រាស់ប័ណ្ណនេះ៖
-ប័ណ្ណសមធម៌នេះអាចជួយសម្រួលដល់ភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ
-អាចប្រើប្រាស់ក្នុងការទៅពិនិត្យព្យាបាលជំងឺ ដោយឥតមានការបង់ថវិកាឡើយ
-ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
មានការចូលរួមពីអភិបាលរងក្រុង នាយករងរដ្ឋបាល មន្ត្រីរដ្ឋបាលក្រុង ចៅសង្កាត់តាកោលោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិខ្នយ និងប្រជាពលរដ្ឋផងដែរ។