កូនឈើ២០០០ដើម ត្រូវនាំមកដាំ នៅមូលដ្ឋា ឃុំជ័យធំ ឃុំសន្លង ក្នុងស្រុកខ្សាច់កណ្តាល ប្រធានបទ «កូនឈើមួយ ក្តីស្រលាញ់មួយ»


ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំកម្មពិធីដាំកូនឈើលើកទី៣ចំនួន ២០០០ដើម ដែលមានអ្នកចូលរួមប្រមាណ ៧៥៨នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីយភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារARDB ប្រធានបទ «កូនឈើមួយ ក្តីស្រលាញ់មួយ» ស្ថិតនៅភូមិជ្រៃលាស់ ឃុំជ័យធំ និងភូមិជុល ឃុំសន្លង ក្នុងស្រុកខ្សាច់កណ្តាល។

កម្មវិធីនេះមានការចូលរួមពីក្រុមប្រឹក្សាស្រុកចំនួន ២១នាក់គណៈអភិបាលស្រុកចំនួន ០៧នាក់ នាយក នាយករងរដ្ឋបាលស្រុកចំនួន ០៣នាក់ និងមានប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះ និងជំនាញរដ្ឋបាលស្រុកចំនួន ៦១ នាក់ មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាពចំនួន ០៣នាក់ មេឃុំ ស្មៀនឃុំ ទាំង១២ឃុំ ចំនួន ២៤នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃឃុំរកាជន្លឹង និងឃុំជ័យធំ៕