ឯកឧត្តម ពេជ្រ វាសនា ដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection)


នៅថ្ងៃទី ៤-៦ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល និងជាយកគម្រោង CP-P11 បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ដែល មានសមាសភាពចូលរួមពីតំណាបេសកកម្ម JICA តូក្យូ (JICA Mission Headquarter), តំណាងស្ថានទូតជប៉ុន, តំណាង JICA ប្រចាំកម្ពុជា, តំណាង Consultant, តំណាង Contractors (ICB និង NCBs), មន្ត្រី PMU និង PIUs នៃខេត្តពាក់ព័ន្ធ ចុះពិនិត្យការសាងសង់ គម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹង ទន្លេសាប រួមមានប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង, ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល, វត្តហ្លួង និងវត្តជ្រែ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និងប្រព័ន្ធធារាសាស្ត្រ រាមគុណ និងប្រឡាយប៉ូ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
មកទល់ពេលបច្ចុប្បន្ននេះ គម្រោងសម្រេចលទ្ធផលបានប្រមាណ ៤០ % នៃទំហំការងារសរុប ៕