នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន និង លោក ប្រាយុទ្ឋ ច័ន្ទអូឆា កំពុងដឹកនាំប្រជុំគណៈរដ្ឋ មន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្នុងទិសដៅជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការអោយកាន់តែប្រសើរឡើងដែលផ្តល់នូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជាតិទាំងពីរ។ បន្ទាប់ពីកិច្ចប្រជុំនេះហើយ នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។
ចំពោះលទ្ឋផលនៃកិច្ចប្រជុំគឺនឹងជម្រាបជូននៅក្នុងពេលធ្វើសន្និសីទរួមគ្នាមួយដោយ នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរដែលនឹងផ្សាយផ្ទាល់ (LIVE) ពីវិមានសន្តិភាព។ កម្មវិធីអាចនឹងផ្លាស់ប្តូរក្នុងករណី ចាំបាច់ណាមួយ៕