មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បន្តចុះអន្តរាគមន៍សង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹក


នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៧ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានបន្តចុះអន្តរាគមន៍សង្គ្រោះដំណាំស្រូវជួបការខ្វះខាតទឹកប្រមាណ ១.០៩០ ហិកតា នៅក្នុងឃុំស្វាយធំ និងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ មកទល់ពេលនេះ ផ្ទៃដីដំណាំស្រូវដែជួបការខ្វះខាតទឹកនៅក្នុងស្រុកស្វាយជ្រំ សរុបមានចំនួន ៣.៣៨០ ហិកតា ។ តាមរយៈការអន្តរាគមន៍ជាបន្តបន្ទាប់ពីក្រុមការងាររបស់មន្ទីរ ផ្ទៃដីប្រមាណ ៨៥០ ហិកតា ហើយ ត្រូវបានសង្គ្រោះ ។