រដ្ឋសភា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នៅសាធារណរដ្ឋប្រជាមានិតចិន


រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសស្ដីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជា បានធ្វើឡើង តបតាមការអញ្ជើញរបស់លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សន កិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង និងទីក្រុងសៀងហៃ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជា៖