ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ អមដោយក្រុមការងារ និងអាជ្ញាធរដែនដី បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពព្រះពន្លា។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកបបម្រើការងារនៅទីនោះ ដែលបានផ្តល់សេវាសុខាភិបាល និងបានផ្តាំផ្ញើត្រូវបន្តរួមគ្នាអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរនោះ ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ ស្ពានព្រះពន្លាដ៏សំខាន់ចាំបាច់ទាំងពីរទីតាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ហើយទទួលបានការថ្លែងអំណរគុណពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប រួមមាន៖
ក៖ ទីតាំងទី១ តភ្ជាប់ពីភូមិ៣-ភូមិព្រៃឬស្សី ប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ កំពុងដំណើរការសាង់សង់
ខ៖ ទីតាំងទី២ តភ្ជាប់ពីភូមិព្រះពន្លា-ភូមិចក ប្រវែង១០៨ម៉ែត្រ ទទឹង១០ម៉ែត្រ សម្រេចបានប្រមាណ៥០%។
ក្នុងដំណើរនោះដែរ ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារ បានបន្តចុះត្រួតពិនិត្យមើលសាលាបណ្តុះបណ្តាលបច្ចេកទេស នៅវិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ៕