ប្រតិភូក្រសួងទេសចរណ៍ អញ្ជើញទៅចូលរួមព្រឹត្តិការណ៍ដ៍ធំមួយគឺការតំាងពិព័រណ៍អន្តរជាតិលើកទី១៣ នៅប្រទេសវៀតណាម


កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នំា២០១៧ គណៈប្រតិភូក្រសួងទេសចរណ៍ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាតាមក្បួនរថយន្តទៅកាន់ទីក្រុងហូជីមិញ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ដ៍ធំមួយគឺការតំាងពិព័រណ៍អន្តរជាតិលើកទី១៣ នៅប្រទេសវៀតណាម។ពិពរណ៍នេះគឺជាពិពរណ៍មួយដ៍ធំហើយប្រទេសកម្ពុជាតែងតែបានមកចូលរួមជារៀងរាល់ឆ្នំាមិនដែលអាក់ខានឡើយបើគិតមកដល់ឆ្នំា២០១៧នេះគឺមានរយៈពេល១៣ឆ្នំាហើយ ក្នុងនោះប្រទេសកម្ពុជាបានចូលរួមដូចជាការតំាងពិពរណ៍ ការរៀបចំទទួលស្វាគមន៍ភ្ញៀវ និងក្រុមហ៊ុនធំៗ មាន buyer និង Media មកពីគ្រប់ទិសទីជំវិញពិភពលោក ហើយកម្ពុជាក៍បានរួមចំណែកយ៉ាងច្រើនដោយទទួលបានជោគជ័យនៅក្នុងពីព័រណ៍ប្រទេសវៀតណាមនេះ។ ហើយយប់ថ្ងៃទី០៧ខែសីហានេះ កម្ពុជានិងមានប្រារពពិធីរាត្រីសម៉ោសរមួយដែលមានឈ្មោះថា រាត្រីកម្ពជា Cambodia night ដែលជាការជប់លៀងស្វាគមន៍ខាងកម្ពុជា។នៅក្នុង Cambodia night នេះផងដែរ យើងបាននំាយកសិល្បៈករសិល្បៈការនីនៃក្រសួងវប្បធម៍និងវិចិត្រសិល្បៈព្រមទំាងក្រុមហ៊ុននានាដែលមកចូលរួមជាង១០០នាក់។ ហើយCambodia night បានក្លាយជានិមិត្តសញ្ញាមួយដ៍ទាក់ទាញរាល់ពេលតំាងពិរណ៍អន្តរជាតិ ITE នៅប្រទេសវៀតណាមនេះ។