កិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២ប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ


នៅវេលាម៉ោង ១០ និង១៥ នាទី ព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សារាផាលេស នៅខេត្តសៀមរាប មានបន្តរៀបចំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២ប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្រោមអធិបតេយ្យភាពឯកឧត្តមសហប្រធាន វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Ramesh Subramaniam អគ្គនាយកនៃអគ្គនាយកដ្ឋានទទួលបន្ទុក តំបន់អាស៊ីអាគ្នេឃ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី និងមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី កសិកម្ម ដែលអញ្ជើញមកពី សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាមានិតឡាវ ព្រះរាជាណាចក្រថៃ សហភាពមីយ៉ាមា និងសាធារណរដ្ឋសង្កមនិយមវៀតណាម ហើយនិងសមាជិកសមាជិកានៃក្រុមការងារកសិកម្ម នៃប្រទេសទាំង៦ ក្រោមប្រធានបទ ការធ្វើដំណើរឆ្ពោះទៅការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយបរិយាប័ន្ន សុវត្តិភាព និងនិរន្តរភាព ។ គោលបំណងបំណងសំខាន់នៃកិច្ចប្រជុំ គឺ៖ (១)ធ្វើការអនុម័តគាំទ្ររួមគ្នាលើផែនការយុទ្ធសាស្រ្តសម្រាប់ជំរុញខ្សែសង្វាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយសុវត្ថិភាពនិងភាតរបរិស្ថានក្នុងមហាអនុតំបន់មេគង្គ និងផែនការសកម្មភាពសៀមរាប ២០១៨-២០២២ (២) ធ្វើបច្ចុប្បន្នភាពនៃការអនុវត្តកម្មវិធីស្នូលគាំទ្រវិស័យកសិកម្មជំហ៊ានទី២ (CASP II) និង (៣) លើកកម្ពស់ការផ្សារភ្ជាប់សកម្មភាពកសិកម្មទៅនឹងកម្មវិធី GMS តាមរយៈក្របខណ្ឌវិនិយោគតំបន់នៃមហាអនុតំបន់មេគង្គ ព្រមទាំងការប្រារព្ធខួបលើកទី២៥ នៃកម្មវិធីអភិវឌ្ឍន៍ក្នុងមហាអនុតំបន់មេគង្គ។