ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតអោយក្រុមយុវជនមកពីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបដើម្បីទទួលយកនូវអនុសាសន៍នានាពាក់ព័ន្ធនិងវិស័យព័ត៌មាន


នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតអោយក្រុមយុវជនមកពីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន៣៣រូប ចូលជួបដើម្បីទទួលយកនូវអនុសាសន៍នានាពាក់ព័ន្ធនិងវិស័យព័ត៌មាន ជាពិសេសអំពីបច្ចុប្បន្នភាពនៃវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់ថវិកា៤លានរៀលដល់ក្រុមយុវជននេះផងដែរ។