រាជរដ្ឋាភិបាលចាត់តាំងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ចជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម


រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចស្តីពីការផ្ទេរនិងចាត់តាំងសមាសភាពអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងខេត្តស្វាយរៀង ដោយបានសម្រេចចាត់តាំង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បន្ថែមលើភារកិច្ចជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម៕