ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង និងលោកជំទាវ បានអមដំណើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ចូលរួមពិធីកាន់បិណ្ឌវេនទី៤ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តព្រះព្រហ្មរតន៍


ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្តសៀមរាប បានអមដំណើរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចូលរួមពិធីកាន់បិណ្ឌវេនទី៤ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តព្រះព្រហ្មរតន៍។

ក្នុងនោះបាននាំយកនូវទ័យ្យទានវត្ថុវេប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្តព្រះព្រហ្មរតន៍ រួមមាន៖ អង្ករ ១ ០០០ គក្រ មី ៦៤ កេស ទឹកក្រូច ១៥ កេស ទឹកសុទ្ធ ១៥ កេស ទឹកស៊ីអ៊ីវ ២០យួរ ទឹកត្រី ២០យួរ ត្រីខ ១០កេស ស្ករស ៥០ គក្រ អំប៊ិល ៥០ គក្រ នំធុង ១០ធុង ប៊ីចេង ១០គក្រ ប្រេងឆា ៥ធុង តែ១០ គក្រ ខ្ទឹមស ២០គក្រ និង ទឹកដោះគោកំប៉ុង ៥កេស បច្ច័យសម្រាប់វត្តចំនួន ៦ ៤៥០$ និង ៤ ៨៥០ ០០០៛ បច្ច័យប្រគេនព្រះសង្ឃ ៦៤ សង្ឃ ចំនួន ១០ម៉ឺនរៀលក្នុង១អង្គ និងយាយជី តាជី ១០០ ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ៣ម៉ឺនរៀល ផងដែរ ។