ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ចុះ​ពិនិត្យទីតាំង​សម្រាប់​សាងសង់​អគារ​ព្យាករណ៍ថ្នាក់ជាតិ​ក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ


ខេត្តកណ្តាល និងកំពង់ស្ពឺ៖ ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា​​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម​ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង​​ចុះពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​អគារព្យាករណ៍​ថ្នាក់ជាតិ​ ក្នុងភូមិសាស្ត្រ​ស្រុកមុខកំពូល​ និង​ស្រុកពញាឮ ខេត្តកណ្តាល និង​ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។​

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ ការ​ចុះ​ត្រួតពិនិត្យជាក់ស្តែងនាពេលនេះ​គឺដើម្បី​វាយតម្លៃធ្វើការរៀបចំជម្រើសទីតាំងសម្រាប់សាងសង់អគារព្យាករណ៍ថ្នាក់ជាតិ ដែលមាន​បំពាក់រ៉ាដា​ និងប្រព័ន្ធឧបករណ៍​រណបបញ្ជាពីចម្ងាយ​គ្រប់ប្រភេទ ហើយ​ដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យនិង​សម្រេច៕​