ក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុកចូលរួមកាន់បិណ្ឌទី៥ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកំពង់អុសនិងវត្តគៀនតាម៉ា ស្រុកជលគីរី


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ដែលត្រូវជាថ្ងៃកាន់បិណ្ឌវេនទី៥ លោកប៉េ ជំនិត ក្រុមការងារថ្នាក់កណ្តាលប្រធានក្រុមការងារចុះជួយឃុំកំពង់អុសនិង លោកថោង ចំរើន ក្រុមការងារថ្នាក់ខេត្ត អនុប្រធានក្រុមការងារចុះជួយឃុំកំពង់អុស ព្រមទាំងលោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលខេត្តស្រុកឃុំ និងពុទ្ធបរិស័ទបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំពង់អុសនិងវត្តគៀនតាម៉ាស្ថិតក្នុងឃុំកំពង់អុសស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីកាន់បិណ្ឌវេនទី៥នេះផងដែរ លោក ប៉េជំនិត និង លោកថោង ចំរើន ព្រមទាំងក្រុមការងារបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤ក្នុងឃុំត្រពាំងដែលក្នុងមួយវត្តៗប្រគេននូវអង្ករ៥០គីឡ
ក្រាម ទឹកសុទ្ធ៣កេស មី៣កេស ទឹកក្រូច៣កេសនិងបច្ច័យ
៤០ម៉ឺនរៀលនិងប្រគេនព្រះសង្ឃចំនួន១០អង្គមួយៗអង្គស្លាដក១និងបច្ច័យមួយចំនួនផងដែរ។

បន្ទាប់មក លោកប៉េ ជំនិតនិង លោក ថោង ចំរើន ព្រមទាំងក្រុមការងារ បានបង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត ក្នុងរបបប៉ុល ពតនិងសូមឱ្យមន្រ្តីរាជការ និង ប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខគ្រប់ៗគ្នា។

ក្នុងឱកាសនោះ លោកប៉េ ជំនិត និងលោក ថោងចំរើន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាតាមការកំណត់របស់គ.ជ.ប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នានិងអប់រំកូនចៅឱ្យខិតខំរៀនសូត្រនិងចៀសឱ្យឆ្ងាយពីគ្រឿងញៀននិងបទល្មើសផ្សេងៗដែលខុសច្បាប់៕