លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី បើកវេទិកានៃ កិច្ចប្រជុំកំពូលសហគ្រិនចិន-កម្ពុជា លើយុទ្ធសាស្ត្រ “ផ្លូវមួយខ្សែក្រវាត់មួយ”


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកានៃកិច្ចប្រជុំកំពូលសហគ្រិនចិន-កម្ពុជា លើយុទ្ធសាស្ត្រ “ផ្លូវមួយខ្សែក្រវាត់មួយ” នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ កម្ពុជាបច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយ កត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះផងដែររាជរដ្ឋាភិបាល ក៏បានគាំទ្រផងដែរនូវយុទ្ធសាស្រ្ត “ផ្លូវមួយខ្សែក្រវាត់មួយ” របស់ប្រទេសចិន ហើយរាជរដ្ឋាភិបាលក៏បានជួយ សម្របសម្រួល ដល់គ្រប់អ្នកវិនិយោគបទេសដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ ។
លោកជំទាវក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិដែលបានចូលរួម ក្នុងវេទិកា ដ៏មានសារៈសំខាន់នាពេលនេះ។លោកជំទាវបានបន្តទៀតថា យុទ្ធសាស្ត្រ “ផ្លូវមួយខ្សែក្រវាត់មួយ” នេះបានដើរតួនាទីដ៏សំខាន់ ក្នុងការតភ្ជាប់ខេត្តជាច្រើនក្នុងប្រទេសចិន ក៏ដូចជាការតភ្ជាប់ រវាងប្រទេសចិនទៅនឹងប្រទេសជាច្រើនទៀតក្នុងតំបន់ និងអន្តរទ្វីប និងបានជួយសម្រួល និងជំរុញនូវការអភិវឌ្ឍន៍ សមាហរណកម្ មសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេស ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ និងវិនិយោគ។ មិនតែប៉ុណ្ណោះយុទ្ធសាស្ត្រនេះ ក៏បានលើកកម្ពស់ ដល់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំងរវាងប្រទេសកម្ពុជា-ចិន រវាងប្រជាជន និងប្រជាជន ទាំងក្នុងតំបន់ និងក្នុងពិភពលោក ឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត៕