ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យប្រោស ព្រះរាជទាន ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ កម្ពុជា ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ


ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោស ព្រះរាជទាន ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី ចូលក្រាបថ្វាយបង្គំគាល់សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ​ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ ព្រឹកថ្ងៃ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។​