ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង អញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីវេទិកាសាធារណៈ ឆ្នាំ២០២៤ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ដែលស្ថិតនៅវត្តបុញ្ញខេត្តារាម ស្ថិតនៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំងបួន លោកមេបញ្ជាការកងកម្លាំងទាំងបី,លោកប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង នាយកសាលា,មណ្ឌលសុខភាព,តំណាងអង្គការស៊ីវិល, ប្រជាពលរដ្ឋ និងសមាសភាពពាក់ព័ន្ធ ។ សរុបអ្នកចូលរួមចំនួន ១៨០នាក់ ស្រី ៩៥នាក់។