ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បន្ដដឹកនាំគណៈប្រតិភូក្រសួងទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន


ប្រទេសជប៉ុន៖ នៅថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូជាថ្ឋាក់ដឹកនាំក្រសួងទៅធ្វើទស្សនកិច្ចលើសកម្មភាពជាក់ស្តែងនៃការគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមក្នុងភូមិសាស្រ្តខេត្ត Mie ប្រទេសជប៉ុន ដែលមានចម្ងាយ ៣៥០គីឡូម៉ែត្រពីទីក្រុងTOKYO។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា នៅក្នុងតំបន់នោះ តាមបណ្ដាអាងទឹក និងភ្លឺប្រព័ន្ធប្រឡាយនានាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ហើយបន្ទះសូឡានីមួយៗត្រូវបានរៀបបណ្ដែតក្នុងអាងទឹក និងដាក់នៅតាមភ្លឺប្រព័ន្ធប្រឡាយសម្រាប់ស្រូបយកថាមពលពន្លឺព្រះអាទិត្យដើម្បីប្រើប្រាស់ឱ្យមានសក្ដានុពលល្អប្រសើរលើគ្រប់វិស័យចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ប្រកបដោយស័ក្ដិសិទ្ធិភាព និងមាននិរន្ដរភាព៕