លោក ជា ពិសី អនុប្រធានគណបក្សខណ្ឌ និងជាអភិបាលខណ្ឌឫស្សីកែវ ចុះចាក់សាប ធ្វើផ្លូវមួយខ្សែ ជាប់របងសាលាបឋមសិក្សា ហ៊ុន សែន ចំរើនជាតិ


ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ឆ្លៀតក្នុងពេលវេលាក្រៅម៉ោងរដ្ឋបាល ម៉ោង ១១ និង៣០នាទីព្រឹក លោក ជា ពិសី អនុប្រធានគណបក្សខណ្ឌ និងជាអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំ លោក ហ៊ុយ ម៉ូរ៉ា ប្រធានគណបក្សសង្កាត់ច្រាំងចំរេះទី២ និងជាចៅសង្កាត់រងទី១ លោក ឡេះ ម៉ាត់ ចៅសង្កាត់ កម្លាំងប្រជាការពារសាលាខណ្ឌ មេភូមិ រួមជាមួយ ប្រជាពលរដ្ឋ ចុះចាក់សាប ធ្វើផ្លូវមួយខ្សែ ជាប់របងសាលាបឋមសិក្សា ហ៊ុន សែន ចំរើនជាតិ ស្ថិតនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ហើយការចំណាយក្នុងការចាក់សាបធ្វើផ្លូវនេះ គឺជាការឧបត្ថម្ភថវិកាផ្ទាល់របស់លោកអភិបាល ។

បន្ទាប់មកទៀត នៅម៉ោង ១២ និង០០ នាទីថ្ងៃត្រង់ ដោយមានប្រជាពលរដ្ឋមួយក្រុម បានប្រគល់ញាត្តិមួយ ស្នើសុំអន្តរាគមន៍ធ្វើប្រព័ន្ធលូ ជូនដល់ លោក ជា ពិសី អភិបាលខណ្ឌ ភ្លាមៗនោះ លោកបានបន្តទៅពិនិត្យផ្លូវមួយកន្លែងទៀត នៅក្បែរនោះ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងគ្មានប្រព័ន្ធបង្ហូរទឹកចេញ រហូតបង្កទៅជាភក់ជ្រាំងយ៉ាងធ្ងន់ធ្ងរ ក្រោយមក លោកអភិបាល បានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ដែលបានទទូចសំណូមពរលើបញ្ហាខាងលើ អោយរងចាំ មន្ត្រីជំនាញ ចុះមកសិក្សា រកដំណោះស្រាយជាបន្តទៀត ។
សូមជ្រាបជាសេចក្តីរាយការណ៍!