មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីក្រែង


នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមជំនួយការបច្ចេកទេស Société du Canal de Provence (SCP) របស់ក្រុមហ៊ុនបារាំង ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធធារាសាស្ត្រស្ទឹងជីក្រែង ស្ថិតនៅភូមិម្កាក់ ឃុំគោគធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីរៀបចំកាងារសិក្សាគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រស្ទឹងជីក្រែង (ជំហានទី១) ឱ្យទៅជាប្រព័ន្ធពេញលេញ (Complete Irrigation Scheme) ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន AFD សម្រាប់អនុវត្តការងារសាងសង់ក្នុងផែនការឆ្នាំ ២០១៨-២០១៩ ខាងមុខ ។