រដ្ឋសភា ថ្កោលទោសសារនយោបាយបណ្តុះហិង្សាបង្កប់គំនិតគុំកួន ការស្អប់ខ្ពើម ការបំបែកបំបាក់សង្គមជាតិ របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស


រដ្ឋសភា បានចេញញត្តិប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារនយោបាយ ក៏ដូចជា​ទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ និងការប្រឌិត ព័ត៌មានភូតកុហកបោកប្រាស់​គ្រប់រូបភាពដល់មតិសាធារណៈ។

នៅក្នុងញត្តិ រដ្ឋសភាបានបញ្ជាក់ថា នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារគ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា ដែលបានធ្វើពលីកម្មដើម្បី «ជាតិ សាសនា និងព្រះមហាក្សត្រ» រហូតទទួលបានការគោរពស្រលាញ់ ការជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសជាតិជាង ៤ទសវត្សរ៍កន្លងមកនេះ។

រដ្ឋសភាបានបញ្ជាក់បន្តថា ជាការពិតគេបានដឹងថា សារនយោបាយនិងសកម្មភាពយ៉ាងគឃ្លីន និងគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយមនាពេលនេះ គឺគ្រាន់តែដើម្បីបម្រើមហិច្ឆតាដ៏ខ្មៅងងឹត ក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាការទ័លច្រករបស់ពួកគេ ក្នុងការបន្តជីវិតនយោបាយចុងក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ក្រុមជ្រុលនិយមនេះ មិនគួរបាត់សតិសម្បជញ្ញៈរហូតដល់ថ្នាក់បណ្តុះ និងសាបព្រោះវប្បធម៌ហិង្សា ការគុំកួន ការស្អប់ខ្ពើមជាតិសាសន៍ខ្លួន នៅក្នុងសង្គម ដែលជាគំរូអាក្រក់បំផុត ដល់អ្នកជំនាន់ក្រោយនោះឡើយ។

លើសពីនេះទៀត សារនយោបាយហិង្សា គ្មានសីលធម៌របស់ពួកគេបានបង្កការឈឺចាប់ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារឥស្សរជនកំពូលរបស់ជាតិ ដែលបានពលីកម្មយ៉ាងធំធេង ដើម្បីជាតិនិងប្រជាពលរដ្ឋ។ លើសពីនេះសម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅមិនត្រឹមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសហគមន៍អន្តរជាតិផងដែរ៕

ខាងក្រោមនេះជាញត្តិថ្កោលទោស ទាំងស្រុងរបស់រដ្ឋសភា៖