ឯកឧត្តម ពេជ្រ វាសនា និងលោក កែវ វ័យ ដឹកនាំក្រុមការងារ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវ ខេត្តពោធិ៍សាត់


នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម និងលោក កែវ​ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវជួបប្រទះការខ្វះខាតទឹក ចំនួន ២០០ហិកតា ស្ថិតនៅភូមិកំពង់ស្ទោង សង្កាត់ចំរើនផល ក្រុងពោធិសាត់ ខេត្តពោធិសាត់។ សូមបញ្ជាក់ផងដែរថា ការងារអន្តរាគមន៍នេះ គឺប្រើប្រាស់ស្ថានីយបូមទឹក ហ៊ុន សែន ទី ១៦ ដោយបូមយកទឹកពីស្ទឺងអូររកា ។