ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញសួរសុខទុក្ខ លោកតា តាន់ ព្រឿន មេឃុំចង្ហា មានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខ លោកតា តាន់ ព្រឿន មេឃុំចង្ហា មានជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ។

ក្នុងឪកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង
ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់ថវិកាជួយព្យាបាលជម្ងឺលោកតាមេឃុំផងដែរ និងបានផ្តល់អំណោយជាថវិកា សារុងដល់អ្នកជម្ងឺមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅទីនោះផងដែរ។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រលាញ់ គិតគូរខ្ពស់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ មន្ត្រីរាជការ មានស្នាដៃបម្រើប្រជាជន និងគណបក្សប្រជាជនកម្ពុជា ។